ប្រវត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី

២០១២:

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើប្រតិបត្តិការ ផ្តល់សេវាហិរញ្ញវត្ថុ និង​បានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនៅ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២។

២០១៣:

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បានពង្រីកប្រតិបត្តិការបន្ថែមទៀតដូចជា   រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តកណ្តាល។

២០១៤:

សាខាស្រុកបវេល ​សាខាខេត្តកំពង់ស្ពឺ សាខាស្រុកត្រាំកក់ សាខាស្រុកបាកាន សាខាស្រុកព្រះស្តេច សាខាស្រុកកំពង់ត្របែក និងសាខាស្រុកត្បូងឃ្មុំ  បានដាក់ឲ្យដំណើរការបន្ថែមទៀតដើម្បីផ្តល់  សេវាកម្មឲ្យកាន់តែខិតជិតដល់ផ្ទះ របស់អតិថិជនផ្ទាល់។

២០១៥:

គ្រឹះសា្ថន បានទទួលរង្វាន់ ២គឺ ពានរង្វាន់អន្តរជាតិ ចំណាត់ថ្នាក់មាស International Star​ Award for Quality (Business Initiative Directions) និងពាន រង្វាន់អន្តរជាតិ សហគ្រាសល្អបំផុត Best Enterprise Award (សភាធុរកិច្ចអឺរ៉ុប Europe Business Assembly)

២០១៦:

ដោយមានការគាំទ្រពីប្រជាពលរដ្ឋ គ្រឹះស្ថានបានពង្រីក ប្រតិបត្តិការបន្ថែម ដោយបើកការិយាល័យមួយចំនួនទៀតដូចជា សាខាស្រុកភ្នំព្រឹក សាខាស្រុករតនៈមណ្ឌល សាខាស្រុកស្វាយអន្ទរ សាខាស្រុកសំរោងទង សាខាស្រុកគីរីវង់ សាខាស្រុកកោះអណ្តែត សាខាស្រុកព្រៃកប្បាស​  និងទូទាំងប្រទេសនៅក្នុងឆ្នាំ២០១៧។