ការផ្សព្វផ្សាយ

ជាគ្រឹះស្ថាន ដែលមានការរីកចំរើនយ៉ាងរហ័ស ប្រកបដោយគុណភាពខ្ពស់

គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បាន​​ទទួល​អាជ្ញា​ប័ណ្ណ​មីក្រូ ហិរញ្ញ​វត្ថុ​ពីធនាគារ​ជាតិ​កម្ពុជា នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១២ ក្នុង​ការ​ធ្វើ​ប្រតិបតិ្តការ​ផ្តល់ សេ​វា​ហិរញ្ញ​វត្ថុ ជូន​ដល់​ប្រជា​ជន​ដែល​មាន ចំណូល​ទាប សហគ្រាស​ខ្នាត​តូច និង​មធ្យម​ទូទាំង​ប្រទេស​កម្ពុជា​។ ស្នាក់​ការ​កណ្តាល អគារ​លេខ​៨៥-៨៨ វិថី​គីម​អ៊ីល​ស៊ុង សង្កាត់​បឹង​កក់​២  ខណ្ឌ​ទួល​គោក  រាជ​ធានី​ភ្នំពេញ។
បច្ចុប្បន្ន គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ លី ហួរ ភី​អិល​ស៊ី ឈរ​ក្នុង​លំ​ដា​ប់ ថ្នាក់​លេខ​៩ ក្នុង​ចំណោម​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ធំ​ៗ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា។ គ្រឹះ​ស្ថាន​បាន ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សំរាប់​ការ​ពង្រីក​ខ្លួនជា​មួយ​ និង​ការ​គាំ​ទ្រ​ពី​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា សំរាប់​គ្រប់​គ្រង​ធនា​គារ ដំណើរ​ការ​លើ​ប្រព័ន្ធ Oracle Database និង SUN System។
សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​មាន​ចំនួ​ន ៧​នាក់​ដែល​ក្នុង​នោះ​មាន​នាក់ ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ឯក​រាជ្យ​មាន​តួនា​ទី​ធា​នា​អោយ​បាន​នូវ​អភិបាល​កិច្ច​ល្អ ​និង​និរន្ត​ភា​​​ព​ហើយ​គ្រឹះ​ស្ថាន​បាន​ទទួល​ការ​អនុម័ត ចំពោះ​ការ​តែង​តាំង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាលឯ​ករាជ្យ ទាំង​នោះ​ជា​ផ្លូវ​ការ​ពី​ធ​នាគារ​ជាតិ​នៃ​កម្ពុជា ជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥។
ការ​តំឡើង​ដើម​ទុន​ពី​៥លាន​ដុល្លារ​ទៅ ១៦​លាន​ដុល្លារ ត្រូវ​បាន​អនុ​ម័ត​រួច​រាល់​ដោយ ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង ខែមករា ឆ្នាំ២០១៥ ។
គ្រឹះ​ស្ថាន​បាន​ទទួល​ពានរង្វាន់អន្តរជាតិចំនួនពីរគឺ៖
ទី១៖ ពានរង្វាន់អន្តរជាតិ ចំណាត់ថ្នាក់មាស International Star for Quality (Business Initiative Directions)
ទី២៖ ពានរង្វាន់អន្តរជាតិ សហគ្រាសល្អបំផុត Best Enterprise Award (សភាធុរកិច្ចអឺរ៉ុប Europe Business Assembly)