របាយការណ៍អគ្គនាយក


       គ្រឹះ​ស្ថា​ន​មី​ក្រូ​ហិ​រ​ញ្ញ​វ​ត្ថុ​ ​លី​ ​ហួ​រ​ ​ភី​​អិល​​ស៊ី ​បានបើ​ក​ប​ម្រើ​ ​សេ​វា​​ក​ម្ម​ហិ​រ​ញ្ញ​វ​ត្ថុ​ជូ​ន​ដ​ល់​អ​តិ​ថិ​ជ​ន​ ​និ​​​ង​​​​​​​សា​​​​​​​​ធា​​​​​​​​​រ​​​​​​​ណ​​​​​ជ​​​ន​​​ប​​​ន្ទា​​​ប់​​​ពី​​​គ្រឹះ​​​ស្ថា​​​ន​ទ​​​ទួ​ល​បា​ន​អា​ជ្ញា​ប័​​ណ្ណ​ពី​ធ​នា​គា​រ​ជា​តិ​នៃ​ក​ម្ពុ​ជា​ ​កា​ល​ពី​ខែ​តុលា​​ ឆ្នាំ​២​០​១​​២​ ។​ ​​បច្ចុ​ប្ប​ន្ន​នេះ​​ គ្រឹះ​​ស្ថា​ន​មី​ក្រូ​ហិ​រ​ញ្ញ​វ​​ត្ថុ​ ​លី​ ​ហួ​រ​​ ​ភី​អិ​ល​ស៊ី​ ​ជា​គ្រឹះ​ស្ថា​ន​ធំ​ ​ជា​ង​គេទី​៣​ ​ ​ទៅ​​លើ​ដើ​ម​ទុន​ចុះ​ប​ញ្ជី​​ដែ​ល​មា​ន​ដើ​ម​ទុ​ន​ រ​​ហូ​ត​ដ​ល់​ទៅ​ ​១​៦​លា​នដុ​ល្លា​រ​អា​មេ​រិ​ក​ក្នុ​ង​ចំ​ណោ​ម​គ្រឹះ​ស្ថា​ន​មី​ក្រូ​ ​ហិ​រ​ញ្ញ​វ​ត្ថុ​ ​ទាំ​ងអ​​ស់ជា​​ង​៥០​ ​នៅ​ក្នុ​ង​​ប្រទេ​ស​​កម្ពុ​​ជា​។​ ​គ្រឹះ​ស្ថា​ន​មី​ក្រូ​ ​ហិ​រ​ញ្ញ​វ​ត្ថុ​ ​លី ​​ហួ​រ​ ​ភី​អិ​ល​ស៊ី​ ​ជា​គ្រឹះស្ថាន​ដែ​លមានសកម្មភាពលេចធ្លោជាងគេ ក្នុងចំណោមគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុដែលទើបបង្កើតថ្មី ​​និ​ងទទួលបានទំនុកចិត្តខ្ពស់បំផុ​ត​ពីសំណាក់អតិថិជន និងសាធារ​​ណ​ជ​ន​តា​ម​រ​យៈ​កេ​​រ្តិ៍​ឈ្មោះ​រ​​បស់​ភាគទុ​​និក​​ ស​​ក​ម្ម​ភា​ព​ប្រ​តិ​ប​ត្តិ​កា​រ​ ​​និង​ ​ផែ​ន​​កា​រ​យុ​ទ្ធ​សា​ស្រ្ត​រ​ប​ស់​គ្រឹះ​ស្ថា​ន​​ ​និ​ង​ជា​ពិ​សេ​ស​នោះ​គឺ​គ្រឹះ​ស្ថា​ន​មា​ន​គុ​ណ​ភា​ព​ឥ​ណទា​ន​​ ​ល្អ​បំ​ផុ​ត​ក្នុ​ង​វិ​ស័​យ​មី​ក្រូ​ហិ​រ​​ញ្ញ​វត្ថុ​ក​ម្ពុ​ជា​។​ ​

​      ស្រ​ប​តា​​មកា​រ​​អ​នុ​វ​ត្ត​ផែ​ន​កា​រ​អា​ជីវ​ក​ម្ម​​រយៈ​ពេ​​ល​៥​ឆ្នាំ ​​និ​ង​ភា​ព​រីក​ច​ម្រើ​ន​​រ​ប​ស់​គ្រឹះ​ស្ថាន​​ ​ក្នុ​ង​កា​រ​ធ្វើ​ប្រ​តិប​ត្តិ​កា​រ​ឥ​ណ​​ទា​ន​ ​គិ​ត​ត្រឹ​មដំ​​ណា​ច់​ឆ្នាំ​២​០​១៦​​ គ្រឹះ​ស្ថា​ន​មា​ន​ផល​ប័​​ត្រ​កម្ចី​​កើ​ន​ឡើ​ង​ដ​ល់​ ​៤​១​លា​ន​ដុ​លា្ល​រ​ហើ​យ​នឹ​ង​ផ​លប័​​ត្រក​​ម្ចី​ដែ​ល​ស្ថិ​ត​ក្នុ​ង​ហា​និ​ភ័​យ​៣​០​ថ្ងៃ​ ​ស្មើ​នឹ​ង​០​,​៣​ភា​​គ​រ​យ​ ​នៃ​ចំ​នួ​ន​ផ​ល​ប័​ត្រក​ម្ចី​ស​រុ​​ប​។​ ​ជា​គ្រឹះ​ស្ថា​ន​ដែ​ល​​ ​មា​​ន​កំ​រិ​ត​ហា​និ​ភ័​យ​ឥ​ណ​ទាន​ទាប​ជាង​គេ​បំផុត​ ក្នុង​ចំណោម​គ្រឹះស្ថាន​ធំៗ​ទាំង​១០​។
   នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​​ជា​ឆ្នាំ​ដែល​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​បង្កើន​នូវ​ផ​ល​ប័​ត្រ​ក​ម្ចី​ក្នុ​ង​រ​យៈ​ពេ​ល​ដ៏​ខ្លី​ តែ​ប្រ​ក​ប​ដោ​យ​គុ​​ណ​ភា​ព​ ​និ​ង​ប្រ​សិ​ទ្ធ​ភា​ព​ខ្ព​​ស់​ ​ដែ​ល​ក​ត្តា​ទាំ​ង​អស់​នេះ​បា​ន​ធ្វើ​ឲ្យ​ ​គ្រឹះ​ស្ថា​​ន​មា​ន​ការ​រី​ក​ច​ម្រើ​​ន​យ៉ាងរហ័ស និងបានធ្វើឲ្យធនាគារទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនមានការចាប់អារម្មណ៍ក្នុងការវិនិយោគ និងមានទំនុកចិត្តក្នុងការផ្តល់នូវហិរញ្ញប្បទានមកដល់គ្រឹះស្ថានយើង។ បើគិតត្រឹមបំណាច់ឆ្នាំ២០១៦នេះ គ្រឹះស្ថានមានប្រភពហិរញ្ញប្បទានពី ធនាគារនៅក្នុងស្រុកចំនួន៩ និងធនាគារអន្តរជាតិធំៗចំនួន៣ ដែល សរុបជាទឹកប្រា​ក់​​ប្រ​មាណជាង ៣៣លានដុល្លារអាមេរិ​ក​​។​

​​​​​​​​​​​​​​​​​​​   កា​រ​កើ​ន​ឡើ​ងនេះបានបង្ហាញអោយឃើញពី ភាពជោគជ័យរបស់ គ្រឹះស្ថាន ដែលទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនយ៉ាងខ្លាំងក្លា និងវិសាលភាពប្រតិបត្តិការឥណទាន   នៅក្នុងទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ន។ លើសពីនេះទៅទៀតប្រាក់ចំណេញសុទ្ធ របស់គ្រឹះស្ថានមានការកើនឡើងពី ៣៥០ពាន់ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៥ ទៅដល់ជាង ១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ផងដែរ។ គិតត្រឹមឆ្នាំ២០១៦ គ្រឹះស្ថានមានបុគ្គលិក សរុបចំនួន ៣៧១ នាក់ ដែលក្នុងនោះ ៧៣នាក់ជាបុគ្គលិកជំនាញនៅការិយាល័យកណ្តាល និង២៩៨នាក់ទៀតជាបុគ្គលិក ដែលធ្វើការនៅតាមបណ្តាសាខា របស់គ្រឹះស្ថាន។ គ្រឹះស្ថានបានពង្រីក និងបំបែកតំបន់ប្រតិបត្តិការដោយកសាងហេដ្ឋារចនាសម្ព័ន្ធ ការិយាល័យសាខា សរុបចំនួន២៦ ក្នុងតំបន់ប្រតិបត្តិការ១២រាជធានី ខេត្តរួមមាន៖ 
(១)រាជធានីភ្នំពេញ (២)ខេត្តកំពង់ចាម (៣)ខេត្តត្បូងឃ្មុំ     (៤)ខេត្តព្រៃវែង (៥)ខេត្តកណ្តាល (៦)ខេត្តកំពង់ស្ពឺ (៧)ខេត្តតាកែវ (៨)ខេត្តបាត់ដំបង (៩)ខេត្តពោធិ៍សាត់ (១០)ខេត្តរតនគិរី (១១)ខេត្តកំពង់ឆ្នាំង និង(១២)ខេត្តស្វាយរៀង។ 

  ដើម្បីបន្តសម្រេចឲ្យបានគោលដៅ និងផែនការរបស់គ្រឹះស្ថានប្រកបដោយប្រសិទិ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ ២០១៧ នាពេលខាងមុខ គ្រឹះស្ថានបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តដូចតទៅ៖
១. គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបតិ្តការលើសាខា២៦សាខា ដែលមានស្រាប់ក្នុងឆ្នាំ២០១៧ និងបន្តធ្វើការពង្រីកតំបន់ប្រតិបត្តិការឲ្យបានគ្រប់ ២៥ រាជធានីខេត្ត ក្នុងរយៈពេល ២ឆ្នាំខាងមុខ។ 
២. គ្រឹះស្ថានជ្រើសរើសបុគ្គលិកថ្មីបន្ថែមលើបុគ្គលិកដែលមានស្រាប់ឲ្យបាន ៤៤៧នាក់ ដែលក្នុងនោះបុគ្គលិកជាង៨០នាក់ ជាបុគ្គលិក ជំនាញនៅការិយាល័យកណ្តាល     និងជាង៣៦៧នាក់ទៀតជា បុគ្គលិកនៅតាមបណ្តាញសាខាដើម្បីធានាអោយបាននូវប្រសិទ្ធិភាព និងនិរន្តរភាពប្រតិបត្តិការរបស់គ្រឹះស្ថាន។
៣. គ្រឹះស្ថាននឹងបញ្ចេញឥណទានប្រកបដោយ គុណភាពខ្ពស់ ដោយផ្អែកលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់អោយ បានយ៉ាងតិច ៧០លានដុល្លារ នៅឆ្នាំ២០១៧ និងបន្តពង្រីកឲ្យបាន ១៥០លានដុល្លារ ក្នុងរយៈពេល០២ឆ្នាំខាងមុខ។
៤. រកប្រាក់ចំណេញសុទ្ធឲ្យបានលើសពី ២លានដុល្លារ នៅឆ្នាំ២០១៧ និងរក្សាឲ្យបាននូវអនុបាតប្រាក់ចំណេញលើដើមទុនឲ្យ បានលើសពី ២០%រៀងរាល់ឆ្នាំ។
៥. ផ្តល់សេវាកម្មជូនអតិថិជន ដោយបុគ្គលិកមានជំនាញច្បាស់លាស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈខ្ពស់ និងចាត់ទុកអតិថិជន ជាដៃគូរអាជីវកម្មរយៈពេលវែង។

    ជាទីបញ្ចប់ តាងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក ប្រធានក្រុមប្រឹក្សាភិបាល ដែលបានដឹកនាំ និងគាំទ្រដល់ដំណើរការ ប្រតិបត្តិការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី និងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់បំណុល និង អតិថិជនទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រមកដល់ គ្រឹះស្ថាន និងកិច្ចសហប្រតិបត្តិការ ដល់ដំណើរការប្រតិបត្តិការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី។